ខេត្តកែប,ព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព
លោក អ៊ឹម បញ្ញារិទិ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម
ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សយច្បាប់ស្តីពីការអនុវត្ត
ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានទាន់ពេលវេលា ត្រឹមត្រូវតាមច្បាប់ថវិកាឆ្នាំ២០២៤។
និងមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត
នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកែប សរុបប្រមាណ
៣៥នាក់ ។